ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍វិភាគចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការ គំរាម (SWOT) នៃរាជធានី-ខេត្ត
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ ២០២៣

រាជធានីភ្នំពេញនាព្រឹកថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣,

ឯកឧត្តម អ៊ឹម បញ្ញារឹទ្ធ អភិបាលរងខេត្ត តំណាង ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈ អភិបាលខេត្តកែប, លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប និងមន្រ្តីជំនាញ បាន ចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍វិភាគចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការ គំរាម (SWOT) នៃរាជធានី-ខេត្ត ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) អមដោយ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការរង អ.គ.ហ., ឯកឧត្តម អ៊ុ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យ និងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានថ្លែង សុន្ទរកថាបើកសិក្ខាសាលា ពិគ្រោះយោបល់លើសេចក្ដីព្រាង របាយការណ៍វិភាគចំណុចខ្លាំង ចំណុច ខ្សោយ កាលានុវត្តភាព និងការ គំរាម (SWOT) នៃរាជធានី-ខេត្ត។

សិក្ខាសាលានេះត្រូវបានរៀបចំក្នុងគោលបំណងពិនិត្យ ផ្ទៀងផ្ទាត់ ធ្វើបច្ចុប្បន្នភាពទិន្នន័យ ព្រមទាំងធ្វើ សុពលភាព និងកែសម្រួលបន្ថែមលើការវិភាគអំពីចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងការ គំរាមចំពោះរាជធានី-ខេត្ត  ជាពិសេស ពិភាក្សាអំពីវិធានការ និងផែនការសកម្មភាពក្នុងការជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដោយប្រើប្រាស់វិធីសាស្ត្រវិភាគ (SWOT)ខ្វែង។

សិក្ខាសាលានេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរង ដែលជាតំណាងអភិបាលនៃគណៈ អភិបាលរាជធានី-ខេត្ត, លោក លោកស្រី ជាតំណាងអគ្គនាយកដ្ឋានគោលនយោបាយ, អគ្គនាយកដ្ឋាន ហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងផែនការ និងវិទ្យាស្ថានជាតិ ស្ថិតិ ព្រមទាំង លោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេសនៃមន្ទីរ សហវ. ទាំង ២៥ រាជធានី ខេត្ត។

សូមគូសបញ្ជាក់ថា ការរៀបចំរបាយការណ៍វិភាគ (SWOT) រាជធានី-ខេត្តនេះ គឺជាសូចនាកគន្លឹះរបស់ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលត្រូវអនុវត្តឱ្យសម្រេចបានតាមគោលដៅក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្ម ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ព័ត៌មានទាក់ទង